អ្វីទៅជាពីនអ៊ីសូឡាទ័រ?
អ៊ីសូឡាទ័រ (Pin type Insulators) គឺត្រូវដំឡើងយ៉ាងត្រឹមត្រូវសម្រាប់ជាទម្រខ្សែចម្លង ដែលដាក់ដំឡើងពីបង្គោលភ្លើងមួយ ទៅចងជាបង្គងខ្សែលើបង្គោលមួយផ្សេងទៀត។ ក្នុងប្រតិបត្តិការអគ្គិសនី អ៊ីសូឡាទ័រមានដូចជា អ៊ីសូឡាទ័រព្យួរ និងអ៊ីសូឡាទ័របំពង់។ ដោយឡែក អ៊ីសូឡាទ័រព្យួរ មាន ២ប្រភេទទៀត គឺអ៊ីសូឡាទ័រជាក្រវិល និងអ៊ីសូឡាទ័រជាក្រលាស់។ វាត្រូវបានគេអនុវត្តស្របតាមស្តង់ដារគុណភាព IEC (ឧទាហរណ៍ IEC60350, IED60120….) ឬសមមូល។
ចំណែក អ៊ីសូឡាទ័របំពង់ ត្រូវបានអនុវត្តស្របតាមស្តង់ដារគុណភាព IEC (ឧទាហរណ៍ IEC60443, IED60120…) ដោយដាក់បញ្ឈរ ក្នុងការទ្រខ្សែចម្លងនីមួយៗ។ តាមការកមណត់របស់អ្នកជំនាញ អ៊ីសូឡាំទ័រ ដែលរឹងមាំសម្រាប់បញ្ជូនបណ្តាញអាកាស មិនត្រូវតូចជាង 2.5 ឡើយ។