ស្វែងយល់ពី ការទម្លាក់តង់ស្យុងអគ្គិសនី
ទម្លាក់តង់ស្យុង គឺជាកត្តាសំខាន់ដែលត្រូវបានប្រកាន់យកក្នុងការពិនិត្យពិច្ច័យ ដើម្បីធ្វើគំនូរប្លង់ដំឡើងខ្សែចម្លង ដូចជា ការបាត់បង់ដោយសាររេអាក់តង់ក្នុងសៀគ្វី និងរេស៊ីស្តង់របស់ខ្សែចម្លងទៅលំហូរចរន្ត។ លុះត្រាតែធ្វើការគណនាបម្រុងទុកមុនតាមទ្វាចរន្ត និងតាមខ្នែងនៃខ្សែចម្លងបំបែកនោះ នឹងអាចមើលឃើញតម្លៃតង់ស្យុងខុសគ្នារវាងចំណុចប្រភព និងចំណុចប្រើប្រាស់។ ករណីនេះ វាចាំបាច់ត្រូវតែធ្វើកំណត់លើបរិមាណណាមួយ ដូចជា ការការបន្ថយទម្លាក់តង់ស្យុង ដោយបង្កើនមុខកាត់ខ្សែចម្លង ឬបន្ថយប្រវែងសៀគ្វី។
ជាការសមស្របមួយ ប្រសិនបើទម្លាក់តង់ស្យុងរបស់ទ្វារចរន្ត ឬទម្លាក់តង់ស្យុងតាមខ្នែងបំបែករបស់សៀគ្វី ត្រូវបានកំណត់ត្រឹម ៣%។ ទោះបីជាទម្លាក់តង់ស្យុងសរុបតាមខ្នែងសៀគ្វីបំបែក រួមទាំងចរន្ត អាចកើនដល់ ៥% ក៏ដំណើការសៀគ្វីនៅតែមានប្រសិទ្ធិភាព។
ចំពោះការធ្លាក់ចុះនៃតង់ស្យុង ជាលទ្ធផលដំណើរការបំភ្លឺ និងបរិក្ខារផ្សេងៗ មិនបានទិន្នផលល្អ។ បើប្រើតង់ស្យុង ១០% ដែលមានកម្លាំងទាបជាងកម្រិតកំណត់ដំណើរការរបស់វា ជាលទ្ធផលធ្វើឱ្យប្រសិទ្ធិភាពធ្លាក់ចុះច្រើនជាង ១០% របស់គ្រឿងទទួល។ ឧទាហរណ៍៖ ដូចជាអំពូលម៉ែត្រ ការបំភ្លឺថយចុះ ១៥% និងំពូលមូល ការបំភ្លឺថយចុះ ៣០%។
ក្នុងនោះ ម៉ូទ័រអាំងឌុចស្យុង អាចដំណើរការក្តៅហើយ បង្កើតកម្លាំងបង្វិលខ្សោយ។ បើចរន្តកើនឡើង ១១% ជាពេលដែលសីតុណ្ហភាពកើនឡើង ១២%។ ក្នុងពេលនោះ កម្លាំងបង្វិលអាចថយចុះ ១៩%។ វិធីដ៏ល្អ យើងត្រូវទម្លាក់តង់ស្យុងជាអតិបរមាគឺ ២% តាមទ្វារចរន្ត។ ក្នុងការបំភ្លឺ រួមទាំងបន្ទុកទម្លាក់តង់ស្យុងអតិបរមាគឺ ១%ហើយទម្លាក់តង់ស្យុងគ្រប់ខ្នែងសៀគ្វីបំបែកត្រូវតែ ១%។