ការពារ និងទប់ស្កាត់គ្រប់ហានិភ័យលើចរន្តអគ្គិសនីជាមួយ Be Safe Eelctric
គម្រោងបុរី ផ្ទះវីឡា ស្ថាប័ន សហគ្រាស អគារ រោងចក្រ និងគេហដ្ឋាន កាន់តែមានការកើនឡើងជាគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កំណើននេះ ត្រូវបានបន្ថែមតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីទ្វេរដងជារៀងរាល់ឆ្នាំទៅតាមគ្រប់ទំហំ គ្រប់កម្រិតរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនអាជីវកម្មនានា។
ប៉ុន្តែ យើងសង្កេតឃើញថា មានហានិភ័យកើតឡើងស្ទើរជារៀងរាល់ថ្ងៃ ដោយសារបញ្ហាផ្ទុះខ្សែភ្លើង ឆាបឆេះ បង្កជាអគ្គីភ័យ ដែលបណ្តាលមកពីការប្រើប្រាស់លើសបរិមាណ ការប្រើប្រាស់ឧបករណ៍មិនមានគុណភាព និងការដំឡើង ឬតភ្ជាប់អគ្គិសនីមិនបានត្រឹមត្រូវពីអ្នកជំនាញ ហើយបង្កជាខូចខាតទ្រព្យសម្បត្តិ ព្រមទាំងប៉ះពាល់ដល់អាយុជីវិត។
ដូច្នេះ បើគិតពីសុវត្ថិភាព សូមជ្រើសរើសយកសេវាកម្មដំឡើង និងតភ្ជាប់បណ្តាញអគ្គិសនីរបស់ Be Safe Electric!