ចង់បន្ថែមកម្លាំងអគ្គិសនីប្រើប្រាស់ (កម្លាំងអំពែ) គួរធ្វើបែបណា?
នៅក្នុងតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីជារៀងរាល់ថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម តូចធំ មិនអាចខ្វះបានឡើយ ដើម្បីដំណើរការអាជីវកម្មជាប្រចាំ។ ក្នុងនោះ តម្រូវការថាមពលអគ្គិសនី អាចនឹងមានការកើនឡើងផងដែរ សម្រាប់បំពេញលើការងារចាំបាច់លើការស់នៅ ឬអាជីវកម្ម ដោយត្រូវបន្ថែមកម្លាំងអគ្គិសនី ឬកម្លាំងអំពែជាដើម។ ប៉ុន្តែអ្វីដែលជាកង្វល់របស់លោកអ្នក គឺបំពេញឯកសារស្នើសុំទៅកាន់អគ្គិសនីកម្ពុជា-EDC ខណៈខ្លួនមិនមានពេលវេលាគ្រប់គ្រាន់ ឬស្មុកស្មាញច្រើន ដើម្បីរៀបចំ។
ដោយការមើលឃើញលើបញ្ហានេះ ក្រុមហ៊ុន Be Safe Electric បាននិងកំពុងដោះស្រាយឱ្យអតិថិជនជាច្រើន ដោយផ្ដល់ជូននូវសេវាកម្មពិសេស «រៀបចំបែបបទឯកសារស្របច្បាប់ដាក់ស្នើសុំទៅកាន់ អគ្គិសនីកម្ពុជា – EDC» ដោយមិនចំណាយថវិកា ពេលវេលារង់ចាំយូរ និងមិនស្មុគស្មាញ អាចទទួលបានច្បាប់អនុញ្ញាតតភ្ជាប់បណ្តាញចរន្តអគ្គិសនីក្នុងរយៈពេលខ្លី។
ស្វែងរកសេវាកម្មរបស់ Be Safe Electric ឥឡូវនេះ ដើម្បីតភ្ជាប់បណ្ដាញអគ្គិសនីពី អគ្គិសនីកម្ពុជា – EDC មកកាន់គម្រោងរបស់អ្នក។